(+855) 23 6688 123
info@ezwebkh.com
ទំព័រដើម
អំពីយើង
សេវាកម្ម
សកម្មភាព
ក្រុមការងារ
ទំនាក់ទំនង
ទំព័រដើម
សេវាកម្ម
រៀបចំតាក់តែងលិខិតស្នាមគតិយុត្ត និងបញ្ជាក់អំពីភាពត្រឹមត្រូវលើលិខិតស្នាមផ្សេងៗ
Post by
admin
17:25 - 24/02/2024
ការអត្ថាធិប្បាយ
រៀបចំតាក់តែងកិច្ចសន្យាគ្រប់ប្រភេទ និងគ្រប់ទម្រង់ ជាអាទិ៍ កិច្ចសន្យាលក់ទិញ កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាការងារ កិច្ចសន្យាបញ្ញើ កិច្ចសន្យាម៉ៅការ កិច្ចសន្យាប្រវាស់ កិច្ចសន្យាប្រទានកម្ម កិច្ចសន្យាភតិសន្យា កិច្ចសន្យាខ្ចីប្រើ កិច្ចសន្យាអាណត្តិ កិច្ចសន្យាក្រុមហ៊ុន កិច្ចសន្យាសះជា កិច្ចសន្យាធនលាភសាមយិកមួយជីវិត ...... -ល- ស្របតាមច្បាប់ និង តម្រូវការរបស់អតិថិជន ដោយឈរលើផលប្រយោជន៍អតិថិជនជាធំ ។
រៀបចំតាក់តែងកិច្ចព្រមព្រៀង លក្ខន្តិកៈក្រុមហ៊ុន និងឯកសារគតិយុត្តផ្សេងៗទៀត ស្របតាមតម្រូវការរបស់អតិថិជន ស្ថិតក្នុងលក្ខខណ្ឌច្បាប់ ដែលធានាឱ្យបាននូវផលប្រយោជន៍របស់អតិថិជន និង បញ្ចៀសនូវការរំលោភបំពានសិទ្ធិ រួមទាំងផលប្រយោជន៍របស់អតិថិជន ដែលអាចកើតចេញពីឯកសារគតិយុត្តទាំងនោះ ។
ចុះហត្ថលេខា និងប្រថាប់ត្រា បញ្ជាក់អំពីភាពត្រឹមត្រូវលើកិច្ចសន្យា កិច្ចព្រមព្រៀង និងលិខិតស្នាមគតិយុត្តផ្សេងៗ អនុលោមតាមច្បាប់ ។
រៀបចំលិខិតជូនដំណឹងទៅភាគីពាក់ព័ន្ធ តាមរយៈការជូនដំណឹងឱ្យធ្វើ ឬ ហាមឃាត់ការធ្វើសកម្មភាពណាមួយ រួមទាំងដាស់តឿន ឬ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្មភាពរំលោភបំពានផ្សេងៗ ស្របតាមអង្គហេតុ និង តាមការចង់បានរបស់អតិថិជន ស្របតាមក្របខណ្ឌច្បាប់ ។
Facebook
Google
Twitter
088 98 81 994