អំពីយើង

១.ប្រវត្តិ 

 LAWYER  ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តាមរយៈវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី លេខ  ***** ចុះថ្ងៃទី១១  ខែកុម្ភៈ ឆ្នាំ២០១៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទម្រង់ជា ការិយាល័យមេធាវី និងត្រូវបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ LAWYER   ត្រូវបានបង្កើតឡើង ដោយស្ថាបនិកតែម្នាក់គត់ គឺលោកមេធាវី ***** ដែលជាសមាជិកគណៈមេធាវី និង ជាសមាជិកក្រុមការងារស្រាវជ្រាវច្បាប់ និងពិគ្រោះយោបល់នៃក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន​ ទាំងជាមេធាវីប្រចាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ជាការពិត LAWYER  បានប្រមូលផ្តុំនូវធនធានមេធាវីជាច្រើន ដើម្បីពង្រីក និង បម្រើសេវាកម្មច្បាប់ដល់អថិជនតាមតម្រូវការ និងប្រកបដោយគុណភាពខ្ពស់បំផុត។

     ក្នុងរយៈកាលកន្លងមកនេះ LAWYER   បានខិតខំអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយខ្លួនជាការិយាល័យមេធាវីមួយដែលមានការទទួលស្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាក់ស្ដែង តម្រាច្បាប់ ត្រូវបានផ្តល់ទំនុកចិត្តពីវិនិយោគិន និង ពាណិជ្ជករ ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាអតិថិជនជាបុគ្គលឯកជនផ្សេងទៀត ដែលស្វែងរកជំនួយផ្នែកច្បាប់។ មេធាវី ទីប្រឹក្សាច្បាប់ និងបុគ្គលិក របស់ LAWYER   បានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ យ៉ាងទូលំទូលាយ ទាំងការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស លើវិធានច្បាប់ជាតិ និងអន្តរជាតិ។

     ការអភិវឌ្ឍខ្លួនដ៏ឆាប់រហ័សរបស់ តម្រាច្បាប់ នៅក្នុងរយៈពេលដ៏ខ្លី​រួមទាំងមានការគាំទ្រដ៏ច្រើនលើសលុបពីអតិថិជន និង មជ្ឈដ្ឋានផ្សេងៗទៀត LAWYER   បានវិវត្តន៍ខ្លួនទៅជា​ក្រុមហ៊ុនមេធាវីមួយ ដែលមានស្តង់ដារ ជំនាញ និង មានវិជ្ជាជីវៈខ្ពស់ ដូចមានក្នុងវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវី លេខ ***** ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងទម្រង់ជា ក្រុមហ៊ុនមេធាវី។ ជាការពិត ក្រុមហ៊ុន LAWYER    មានមេធាវីកំពុងប្រកបវិជ្ជាជីវៈ ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង បទពិសោធន៍ ក្នុងវិស័យពាណិជ្ជកម្ម  រដ្ឋប្បវេណី  ព្រហ្មទណ្ឌ ការងារ និងវិស័យផ្សេងៗទៀតជាច្រើន។ 

២.គោលដៅ និងចក្ខុវិស័យ

  • ជួយ និងការពារផលប្រយោជន៍ស្របច្បាប់​របស់អតិថិជន ប្រកបដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់ ក្នុងគ្រប់ករណី និងគ្រប់ពេលវេលា ។
  • ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងប្រតិបត្តិការផ្តល់សេវាកម្មច្បាប់ ។
  • សហការជាមួយអង្គការ ស្ថាប័នរដ្ឋ និងឯកជន ដែលពាក់ព័ន្ធ ដើម្បីជម្រុញ និងលើកស្ទួយការយល់ដឹងផ្នែកច្បាប់ឱ្យ​បានទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា និងសកម្មភាពស្របច្បាប់ដ៏ទៃទៀត ដែលបម្រើឱ្យ​ការ​សិក្សាអប់រំផ្នែកច្បាប់ ។
  • ប្រមូលផ្ដុំអ្នកច្បាប់ជាតិ ឬ អន្តរជាតិ ដែលមានសមត្ថភាព ក្នុងគោលបំណងចង់អភិវឌ្ឍ ឬ សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ។
  • ពង្រឹងវិជ្ជាជីវៈមេធាវីនៅប្រទេសកម្ពុជាឱ្យ​មានលក្ខណៈស្តង់ដារក្នុងការផ្តល់សេវាច្បាប់ និងសេវាបន្ទាប់បន្សំពាក់ព័ន្ធប្រកបដោយគុណភាពខ្ពស់ រួមទាំង​មានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ក្នុងក្របខណ្ឌនៃក្រមសីលធម៌វិជ្ជាជីវៈ ។
  • ចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមផ្តល់ជាជំនួយផ្នែកច្បាប់ ទៅកាន់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ដោយឥតគិតថ្លៃ នៅក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ។

៣.គោលការណ៍នៅក្នុងការប្រកបវិជ្ជាជីវៈ

  • មានទំនួសខុសត្រូវខ្ពស់ចំពោះការងារ និងបំពេញការងារដោយយកចិត្តទុកដាក់បំផុត ។
  • ប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ហើយអនុវត្តការងារប្រកបដោយ
    ឯករាជ្យភាព មានគុណភាព ប្រសិទ្ធភាពដើម្បីរក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន ។
  • បំពេញការងារស្របតាមវិជ្ជាជីវៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា ។
  • ធានានូវផលប្រយោជន៍របស់អតិថិជនជាអាទិភាពក្នុងពេលអនុវត្តការងារ ទាំងក្របខណ្ឌច្បាប់ជាតិ និង អន្តរជាតិ ។
  • ធានារក្សាការសម្ងាត់ និងភាពឯកជនរបស់អតិថិជនយ៉ាង​ម៉ឺងម៉ាត់​ ។
  • ផ្តល់តម្លៃឱ្យ​អតិថិជនទាំងអស់ស្មើៗគ្នា មិនថាជាអតិថិជនថ្មី ឬ ជាអតិថិជនចាស់នោះឡើយ ។
  • អនុវត្តការងាររបស់ខ្លួនដោយគោរពតាមការព្រមព្រៀងជាមួយអតិថិជន និង មិនបំពានសិទ្ធិសម្រេច​របស់អតិថិជននោះទេ ។
  • ធ្វើការប្រឹក្សាជាមួយអតិថិជនមុននឹងអនុវត្តការងារ​ ឬ ដោះស្រាយបញ្ហាពាក់ព័ន្ធ ។
  • អនុវត្តការងារឱ្យ​អស់ពីសមត្ថភាព​ និង លទ្ធភាពដែលមាន ដោយឆាប់រហ័ស ប្រកបដោយមាន​ប្រសិទ្ធភាព ។
  • គោរព​នូវការសម្រេចចិត្តរបស់អតិថិជនទាំងអស់ និង មិនលាក់កំបាំងព័ត៌មានអំពីការអនុវត្តការងារ ឬ លទ្ធផលដែលសម្រេចបាននោះទេ ។

៤.ការប្តេជ្ញាចិត្ត

ក្នុងការផ្តល់សេវាកម្មរបស់ក្រុមការងារតម្រាច្បាប់ គឺមានការ​ប្តេជ្ញាដូចខាងក្រោម:

  • ផ្តល់ជូននូវសេវាកម្ម ដែលមានគុណភាពល្អបំផុតដល់អតិថិជនទាំងអស់ ទាំង​នៅក្នុងប្រទេស និងក្រៅប្រទេស ។
  • ខិតខំសម្រេចលទ្ធផលឱ្យ​បានលើសពីការរំពឹងទុករបស់អតិថិជន។
  • ស្វែងរកជម្រើសល្អបំផុត សម្រាប់ផ្តល់ផលប្រយោជន៍ដល់អតិថិជនក្នុងការបង្កើន និងអភិវឌ្ឍលើអាជីវកម្មរបស់អតិថិជន ។
  • ព្យាយាមអនុវត្តការងារឱ្យ​បានល្អបំផុត ដើម្បីឱ្យមានការទទួលស្គាល់ពីគុណភាពការងារ និងស្ដង់ដារការងាររបស់តម្រាច្បាប់​ពីស្ថាប័នដែលពាក់ព័ន្ធជាមួយ ។
  • ផ្តល់ជូនអតិថិជនរបស់តម្រាច្បាប់នូវសេវាកម្មផ្នែកច្បាប់ ដោយមានការទទួលស្គាល់ជាអន្តរជាតិ។
  • ធ្វើការបកស្រាយឱ្យច្បាស់លាស់អំពីច្បាប់ពាក់ព័ន្ធ និងជម្រើសនៃនីតិវិធី សម្រាប់​ការដោះ​ស្រាយវិវាទ​ឱ្យអតិថិជនបានដឹង ។
  • ធ្វើការវាយតម្លៃនូវវិធីដោះស្រាយនីមួយៗ ​ដើម្បីស្វែងរកនូវជម្រើសដ៏ល្អបំផុត​ សម្រាប់អតិថិជន និងវិភាគអំពីលទ្ធផលវិជ្ជមាន និង អវិជ្ជមាននៃជម្រើសទាំងនោះ ក្នុងលក្ខណៈយុត្តិធម៌ និងសមហេតុផល ។
  • បង្កើនសក្តានុពល និង សមត្ថភាពរបស់តម្រាច្បាប់ ដើម្បីបំពេញតម្រូវការបច្ចុប្បន្នរបស់អតិថិជន ដែលមានស្រាប់ និង ការរំពឹងទុកពីតម្រូវការនាពេលអនាគតរបស់អតិថិជន ។
088 98 81 994