(+855) 23 6688 123
info@ezwebkh.com
ទំព័រដើម
អំពីយើង
សេវាកម្ម
សកម្មភាព
ក្រុមការងារ
ទំនាក់ទំនង
ទំព័រដើម
សេវាកម្ម
ផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ទូទៅ
Post by
admin
17:25 - 24/02/2024
ការអត្ថាធិប្បាយ
ប្រមូលនូវព័ត៌មានអំពីអង្គហេតុ និង ភស្តុតាង ពាក់ព័ន្ធនឹងបញ្ហា ឬ វិវាទ ដែលអតិថិជនកំពុងជួបប្រទះ និង ទាមទារឱ្យរកដំណោះស្រាយ ។
ធ្វើការវិភាគលើអង្គហេតុ និង ភស្តុតាងពាក់ព័ន្ធ ដើម្បីស្វែងរកចំណុចវិវាទ ឬ ស្នូលនៃបញ្ហា ដោយកំណត់ចំណុចខ្លាំង ឬ ចំណុចខ្សោយរបស់អតិថិជន ក្នុងការឈានដល់ការស្វែងរកវិធីដោះស្រាយជាវិជ្ជមានជូនអតិថិជន តាមរយៈយុត្តិសាស្ត្រឈ្នះៗ ។
ផ្តល់អតិថិជននូវជម្រើសនៃវិធីដោះស្រាយ និង លទ្ធផល ដែលអាចរំពឹងទុកបាន ដោយកំណត់បង្ហាញអំពីចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមាន ស្របទៅតាមវិធីដោះស្រាយ ដែលអតិថិជនបានជ្រើសរើស ។
ពន្យល់បង្ហាញដល់អតិថិជននៅក្នុងការដោះស្រាយបញ្ហា តាមរយៈយន្តការនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ឬ ដំណើរការនីតិវិធីក្នុងដំណាក់កាលនីមួយៗ តាមរយៈយន្តការតុលាការមានសមត្ថកិច្ច ។
ការប្រឹក្សាយោបល់ផ្នែកច្បាប់ខាងលើនេះ ពាក់ព័ន្ធនឹងផ្នែកផ្សេងៗ ជាអាទិ៍ ផ្នែកព្រហ្មទណ្ឌ ផ្នែករដ្ឋប្បវេណី ផ្នែកពាណិជ្ជកម្ម ផ្នែកការងារ និង ផ្នែកផ្សេងៗទៀត ស្របទៅតាមបទដ្ឋានគតិយុត្តក្នុងព្រះរាជាណាចក្រកម្ពុជា ។
Facebook
Google
Twitter
088 98 81 994