default

 

គោលដៅ និងចក្ខុវិស័យ

  • ជួយ និងការពារផលប្រយោជន៍ស្របច្បាប់​របស់អតិថិជន ប្រកបដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់ ក្នុងគ្រប់ករណី និងគ្រប់ពេលវេលា ។
  • ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងប្រតិបត្តិការផ្តល់សេវាកម្មច្បាប់ ។
  • ចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួម ចែករំលែកចំណេះដឹងផ្នែកច្បាប់ ដោយឥតគិតថ្លៃ តាមរយៈការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់តាមមធ្យោបាយផ្សេងៗ ឱ្យ​បានទូលំទូលាយ ព្រមទាំងបង្កើតបណ្ណាល័យ    តម្រាច្បាប់ បែបអេឡិចត្រូនិច (E-Library) ដើម្បីជួយជម្រុញផ្នែកអំណានសៀវភៅទៅកាន់សិស្ស-និស្សិតច្បាប់ និង សាធារណៈជនទូទៅគ្រប់​មជ្ឈដ្ឋាន ដើម្បី​ឱ្យ​​​មាន​ការយល់ដឹងអំពីទិដ្ឋភាពច្បាប់នៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គម នីតិរដ្ឋមួយឱ្យ​កាន់តែមានភាពជោគជ័យ ។
  • សហការជាមួយអង្គការ ស្ថាប័នរដ្ឋ និងឯកជន ដែលពាក់ព័ន្ធ ដើម្បីជម្រុញ និងលើកស្ទួយការយល់ដឹងផ្នែកច្បាប់ឱ្យ​បានទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា និងសកម្មភាពស្របច្បាប់ដ៏ទៃទៀត ដែលបម្រើឱ្យ​ការ​សិក្សាអប់រំផ្នែកច្បាប់ ។
  • ប្រមូលផ្ដុំអ្នកច្បាប់ជាតិ ឬ អន្តរជាតិ ដែលមានសមត្ថភាព ក្នុងគោលបំណងចង់អភិវឌ្ឍ ឬ សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ។
  • ពង្រឹងវិជ្ជាជីវៈមេធាវីនៅប្រទេសកម្ពុជាឱ្យ​មានលក្ខណៈស្តង់ដារក្នុងការផ្តល់សេវាច្បាប់ និងសេវាបន្ទាប់បន្សំពាក់ព័ន្ធប្រកបដោយគុណភាពខ្ពស់ រួមទាំង​មានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ក្នុងក្របខណ្ឌនៃក្រមសីលធម៌វិជ្ជាជីវៈ ។
  • ចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមផ្តល់ជាជំនួយផ្នែកច្បាប់ ទៅកាន់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ដោយឥតគិតថ្លៃ នៅក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ។

សេវាកម្មតាមប្រភេទ

ការការពារក្ដីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ
ការការពារក្ដីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ

Feb 24, 2024

ការរៀបចំអត្តសញ្ញាណប័ណ្ណអត្តសញ្ញាណផ្ទាល់ខ្លួន (អត្តសញ្ញាណប័ណ្ណសញ្ជាតិលិខិតឆ្លងដែនសម្រាប់សមាជិកស្ថាបនិកជាបុគ្គល) ។ វិញ្ញាបនបត្រចុះបញ្ជីសហគ្រាសសម្រាប់សមាជិកស្ថាបនិកជាអង្គការ។

លម្អិត
088 98 81 994